រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។
លោកុប្បត្តិ 47:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាពុកបានដេកលក់ទៅជាមួយដូនតារបស់ពុក កូនត្រូវយកសពពុកចេញពីស្រុកអេស៊ីព្ទ ហើយបញ្ចុះនៅក្នុងផ្នូររបស់ដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់លោកឪពុក»។ ព្រះគម្ពីរខ្មែរសាកល កាលណាយើងបានដេកលក់ជាមួយដូនតារបស់យើង ឯងត្រូវយកយើងចេញពីអេហ្ស៊ីប ហើយបញ្ចុះយើងក្នុងផ្នូររបស់ពួកគាត់”។ យ៉ូសែបតបថា៖ “ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកឪពុក”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកឰយុកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកឰយុកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសំរេចតាមពាក្យរបស់លោកឪពុក អាល់គីតាប ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ យូសុះឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។ |
រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។
ដូច្នេះ ចម្ការរបស់អេប្រុននៅម៉ាក់ពេឡា ដែលនៅខាងកើតម៉ាមរេ ជាចម្ការដែលមានល្អាង និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះ គឺបរិវេណចម្ការនោះទាំងមូល
លោកអ័ប្រាហាំក៏បញ្ចុះសពលោកស្រីសារ៉ា ជាប្រពន្ធ នៅក្នុងល្អាងនៃចម្ការម៉ាក់ពេឡា ខាងកើតម៉ាមរេ (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន។
ជាចម្ការដែលលោកអ័ប្រាហាំបានទិញពីពួកកូនចៅហេត។ គឺនៅទីនោះហើយដែលគេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកស្រីសារ៉ាជាប្រពន្ធ។
លោកអ៊ីសាក និងលោកអ៊ីសម៉ាអែល ដែលជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងល្អាងម៉ាក់ពេឡា នៅចម្ការអេប្រុន កូនរបស់សូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ
ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
ដូច្នេះ លោកយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះយាងមករកអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំចេញពីនេះទៅជាមួយកុំខាន»។
សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបម្រើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល៍ នេះគីមហាំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមឲ្យវាឆ្លងទៅជាមួយព្រះករុណា ជាអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វាតាមព្រះហឫទ័យផង»។
រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញមួយយប់ ទៅដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុកដែលយើងបានហាមឯងថា "កុំឲ្យបរិភោគភោជន៍ឡើយ" នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរនៃបុព្វបុរសឯងឡើយ»។
ខ្ញុំទូលស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយដូច្នេះ?»
រួចខ្ញុំទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានសង់ទីក្រុងនោះឡើងវិញផង»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ អ្នកត្រូវដេកលក់ទៅជាមួយបុព្វបុរសរបស់អ្នក។ បន្ទាប់មក ប្រជាជននេះនឹងលើកគ្នា ហើយផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្ដាលនោះ។ គេនឹងបោះបង់ចោលយើង ហើយផ្តាច់សេចក្ដីសញ្ញាដែលយើងបានតាំងជាមួយគេ។