កាលស្រុកអេស៊ីព្ទ និងស្រុកកាណានអស់ប្រាក់ទិញហើយ សាសន៍អេស៊ីព្ទទាំងអស់ក៏នាំគ្នាមកជួបលោកយ៉ូសែប ហើយពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! តើត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកឬ? ដ្បិតយើងខ្ញុំគ្មានប្រាក់ទៀតទេ»។
លោកុប្បត្តិ 47:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យ ជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយថា៖ “បើសិនអស់ប្រាក់ ចូរនាំហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះយើងនឹងឲ្យអ្នករាល់គ្នាជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏ប្រាប់ថា បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះខ្ញុំនឹងឲ្យស្បៀងអាហារប្តូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នាវិញ អាល់គីតាប យូសុះនិយាយថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្តល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ |
កាលស្រុកអេស៊ីព្ទ និងស្រុកកាណានអស់ប្រាក់ទិញហើយ សាសន៍អេស៊ីព្ទទាំងអស់ក៏នាំគ្នាមកជួបលោកយ៉ូសែប ហើយពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! តើត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកឬ? ដ្បិតយើងខ្ញុំគ្មានប្រាក់ទៀតទេ»។
ដូច្នេះ គេយកហ្វូងសត្វមកជូនលោកយ៉ូសែប ហើយលោកក៏ផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា។ នៅឆ្នាំនោះ លោកផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងហ្វូងសត្វរបស់គេ។
អ្នកណាដែលពោលពាក្យពិត នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសម្ដែងសេចក្ដីកំភូតវិញ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។