លោកុប្បត្តិ 47:16 - ព្រះគម្ពីរខ្មែរសាកល16 យ៉ូសែបនិយាយថា៖ “បើសិនអស់ប្រាក់ ចូរនាំហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះយើងនឹងឲ្យអ្នករាល់គ្នាជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យ ជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 យ៉ូសែបក៏ប្រាប់ថា បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះខ្ញុំនឹងឲ្យស្បៀងអាហារប្តូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នាវិញ សូមមើលជំពូកអាល់គីតាប16 យូសុះនិយាយថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្តល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ សូមមើលជំពូក |