លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។
លោកុប្បត្តិ 46:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗ និងក្រុមគ្រួសារឪពុករបស់លោកទាំងអស់ថា៖ «ខ្ញុំនឹងឡើងទៅគាល់ផារ៉ោន ហើយទូលស្ដេចថា "បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំដែលនៅស្រុកកាណាន បានមកជួបជុំនឹងទូលបង្គំហើយ។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះរបស់ឪពុកគាត់ថា៖ “ខ្ញុំនឹងឡើងទៅទូលផារ៉ោនថា: ‘បងប្អូនរបស់ខ្ញុំព្រះបាទ និងអ្នកផ្ទះរបស់ឪពុកខ្ញុំព្រះបាទដែលនៅដែនដីកាណាន បានមកដល់ខ្ញុំព្រះបាទហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏និយាយទៅបងប្អូន នឹងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ នឹងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ អាល់គីតាប យូសុះនិយាយទៅកាន់បងៗ និងក្រុមគ្រួសារឪពុកគាត់ថា៖ «ខ្ញុំនឹងទៅនិយាយជាមួយស្តេចហ្វៀរ៉អ៊ូនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកខ្ញុំ នៅស្រុកកាណាន បានមកជួបជុំនឹងខ្ញុំហើយ។ |
លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។
អ្នកទាំងនោះសុទ្ធតែជាអ្នកឃ្វាលសត្វ ដ្បិតគេធ្លាប់ចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ"។
ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។
ដ្បិតព្រះអង្គដែលបានញែកជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គញែកជាបរិសុទ្ធ សុទ្ធតែចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅគេជាបងប្អូនឡើយ