Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​របស់​ឪពុក​គាត់​ថា​៖ “ខ្ញុំ​នឹង​ឡើងទៅ​ទូល​ផារ៉ោន​ថា​: ‘បងប្អូន​របស់ខ្ញុំព្រះបាទ និង​អ្នកផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ​ដែល​នៅ​ដែនដី​កាណាន បាន​មកដល់​ខ្ញុំព្រះបាទ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ៗ និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ទាំង​អស់​ថា៖ «ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ស្ដេច​ថា "បង‌ៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូល​បង្គំ​ដែល​នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ទូល​បង្គំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ នឹង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 យូសុះ​និយាយ​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​និយាយ​ជា​មួយ​ស្តេច​ហ្វៀរ៉អ៊ូន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។


ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។


ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។


ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​បងប្អូន​របស់​ព្រះអង្គ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម