Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ នឹង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​របស់​ឪពុក​គាត់​ថា​៖ “ខ្ញុំ​នឹង​ឡើងទៅ​ទូល​ផារ៉ោន​ថា​: ‘បងប្អូន​របស់ខ្ញុំព្រះបាទ និង​អ្នកផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ​ដែល​នៅ​ដែនដី​កាណាន បាន​មកដល់​ខ្ញុំព្រះបាទ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ៗ និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ទាំង​អស់​ថា៖ «ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ស្ដេច​ថា "បង‌ៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូល​បង្គំ​ដែល​នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ទូល​បង្គំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 យូសុះ​និយាយ​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​និយាយ​ជា​មួយ​ស្តេច​ហ្វៀរ៉អ៊ូន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយ​ទៅ​យ៉ូសែប​ថា ឥឡូវ​នេះ បើ​អញ​ស្លាប់​ក៏​ស្លាប់​ចុះ ដ្បិត​អញ​បាន​ឃើញ​មុខ​ឯង​ដែល​ឯង​នៅ​រស់​នៅ​ឡើយ


អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ឃ្វាល​សត្វ ពី​ព្រោះ​គេ​មាន​របរ​រក​ស៊ី​ដោយ​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​របស់​គេ​ទាំង​អស់​មក​ផង


រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា


ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ នឹង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម