នាងលេអាពោលថា៖ «ខ្ញុំសប្បាយហើយ! ដ្បិតស្ត្រីទាំងឡាយនឹងហៅខ្ញុំថា ខ្ញុំសប្បាយមែន!»។ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថា "អេស៊ើរ" ។
លោកុប្បត្តិ 46:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អេស៊ើរ គឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រី។ កូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់អេស៊ើរ មានយីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងសេរ៉ាប្អូនស្រីរបស់ពួកគេ រីឯពួកកូនប្រុសរបស់បេរា មានហេប៊ើរ និងម៉ាលគាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា នឹងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ នឹងម៉ាលគាល អាល់គីតាប កូនរបស់អេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។ |
នាងលេអាពោលថា៖ «ខ្ញុំសប្បាយហើយ! ដ្បិតស្ត្រីទាំងឡាយនឹងហៅខ្ញុំថា ខ្ញុំសប្បាយមែន!»។ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថា "អេស៊ើរ" ។
កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើនាងលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
(អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។
អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ យ៉ាងឆ្ងាញ់ថ្វាយស្តេច។
ចំពោះកុលសម្ព័ន្ធអេស៊ើរ លោកថ្លែងថា៖ «សូមព្រះប្រទានពរដល់អេស៊ើរលើសជាងពួកកូនឯទៀត សូមឲ្យគេបានប្រកបដោយគុណក្នុងពួកបងប្អូនរបស់គេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងអូលីវ។