បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។
លោកុប្បត្តិ 46:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់លេវី មានគើសុន កេហាត់ និងម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី អាល់គីតាប កូនប្រុសរបស់លេវីមាន គើរសុន កេហាត់ និងម៉្រារី។ |
បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។
កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល។ ឯកូនរបស់នាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មានបីនាក់។
នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
ឈ្មោះរបស់ពួកកូនលេវី តាមតំណវង្សត្រកូលរបស់គេ គឺគើសុន កេហាត់ និងម្រ៉ារី ហើយលេវីមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។