លុះទៅដល់កន្លែងឈប់សម្រាកតាមផ្លូវ មានពួកគេម្នាក់បានស្រាយបាវ យកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ។
លោកុប្បត្តិ 44:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏ប្រញាប់ប្រញាល់ដាក់បាវស្រូវចុះមកដី ហើយស្រាយមាត់បាវគ្រប់គ្នា។ ព្រះគម្ពីរខ្មែរសាកល ពួកគេម្នាក់ៗក៏ប្រញាប់ដាក់បាវរបស់ខ្លួនចុះនៅលើដី ហើយបើកបាវរៀងៗខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ប្រញាប់ប្រញាល់នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា អាល់គីតាប ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។ |
លុះទៅដល់កន្លែងឈប់សម្រាកតាមផ្លូវ មានពួកគេម្នាក់បានស្រាយបាវ យកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ។
តែអ្នកនោះពោលថា៖ «ដូច្នេះ សូមឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា អ្នកនោះត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ តែអ្នកឯទៀតនឹងបានរួចខ្លួន»។
អ្នកនោះក៏ឆែកឆេរ ចាប់ពីបងច្បងរហូតដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន។