Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​នោះ​ក៏​ឆែក‌ឆេរ ចាប់​ពី​បង​ច្បង​រហូត​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 អ្នកគ្រប់គ្រងផ្ទះ​បាន​ឆែកឆេរ ចាប់ផ្ដើម​ពី​អ្នក​ចាស់ជាងគេ ហើយ​ចប់​ត្រឹម​អ្នក​ក្មេងជាងគេ នោះក៏​រកឃើញ​ពែង​នៅក្នុង​បាវ​របស់​បេនយ៉ាមីន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​លោក​យ៉ូសែប ក៏​ចាប់​ផ្ដើម​ឆែក‌ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​អ្នក​នោះ​ជ្រាវ​រាវ​រក​ចាប់​តាំង​ពី​បង​ច្បង​ទៅ​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​យូសុះ ក៏​ចាប់​ផ្តើម​ឆែក​ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​ពុន‌យ៉ាម៉ីន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ប្រោស​ប្រទាន​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យលោក​អនុញ្ញាត​ឲ្យ​បង​ឯង និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ​ដែរ។ ចំណែក​ឯ​ពុក បើ​ពុក​ត្រូវ​អស់​កូន ឲ្យ​ពុក​អស់​ទៅ​ចុះ!»។


កាល​ពួក​គេ​អង្គុយទល់​មុខ​លោក គេ​អង្គុយ​តាម​លំដាប់ គឺ​បង​ច្បងតាម​បងច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា។


ពេល​នោះ គេ​ក៏​ប្រញាប់‌ប្រញាល់​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ​គ្រប់​គ្នា។


ហើយ​យក​ពែង​ប្រាក់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​បាវ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ថ្លៃ​ស្រូវ​ផង»។ អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​លោក​យ៉ូសែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម