ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។
លោកុប្បត្តិ 41:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះករុណាតែងតាំងឲ្យមានអ្នកមើលខុសត្រូវនៅក្នុងស្រុក ដើម្បីហូតយកមួយភាគក្នុងប្រាំ ពីភោគផលក្នុងស្រុកអេស៊ីព្ទ ក្នុងរវាងប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនេះ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យផារ៉ោនធ្វើដូច្នេះ គឺតែងតាំងពួកអ្នកមើលខុសត្រូវឲ្យត្រួតលើទឹកដីនេះ ហើយហូតយកមួយភាគប្រាំនៃចម្រូតពីដែនដីអេហ្ស៊ីបក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះករុណាតែងតាំងមន្ត្រីផ្សេងៗឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង អាល់គីតាប សូមស្តេចតែងតាំងមន្ត្រីផ្សេងៗ ឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំ ពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ |
ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។
សូមឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អដែលនៅខាងមុខ ហើយទុកស្រូវក្នុងឃ្លាំងក្រោមអំណាចរបស់ព្រះករុណា សម្រាប់ជាអាហារនៅតាមទីក្រុងនានា ហើយឲ្យអ្នកទាំងនោះរក្សាទុក។
លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។
លោកយ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរស្រុកអេស៊ីព្ទ ទុកជាច្បាប់រហូតដល់សព្វថ្ងៃនេះថា ត្រូវថ្វាយមួយភាគក្នុងប្រាំទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត និងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី និងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងត្រួតការនោះ ហើយមានពួកលេវី ដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ
យ៉ូអែល ជាកូនស៊ីកគ្រី ជាអ្នកមើលខុសត្រូវលើពួកគេ ហើយយូដាជាកូនសេនួរ ជាអ្នកមើលខុសត្រូវរងលើទីក្រុង។
នៅគ្រាគ្រោះអំណត់ ព្រះអង្គនឹងលោះអ្នក ឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាម ឲ្យរួចពីអំណាចដាវផង។
ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ ឲ្យបានរស់នៅក្នុងគ្រាអំណត់។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក ម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន"?