ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 40:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​កង​រក្សា​ស្តេច ជា​គុក​ដែល​ឃុំ​ឃាំង​លោក​យ៉ូសែប។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​ដាក់​ពួកគេ​ក្នុង​ទីឃុំឃាំង នៅក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ ជា​គុក​ដែល​យ៉ូសែប​ជាប់ឃុំឃាំង​នៅ​ទីនោះ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ក៏​បញ្ជា​ឲ្យ​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ‌ឃាំង នៅ​ក្នុង​ផ្ទះ​របស់​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច គឺ​ក្នុង​ពន្ធ‌នាគារ​ដែល​គេ​ឃុំ‌ឃាំង​លោក​យ៉ូសែប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​ក្រុម​រក្សា​អង្គ ជា​កន្លែង​ដែល​យ៉ូសែប​ជាប់​នៅ​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ក៏​បញ្ជា​ឲ្យ​យក​អ្នក​ទាំង​ពីរ​ទៅ​ឃុំ​ឃាំង នៅ​ក្នុង​ផ្ទះ​របស់​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច គឺ​ក្នុង​ពន្ធនាគារ​ដែល​គេ​ឃុំ​ឃាំង​យូសុះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 40:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​យ៉ូសែប គេ​បាន​នាំ​គាត់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ ហើយ​មាន​មន្ត្រី​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មេ​កង​រក្សា​ស្តេច​របស់​ផា​រ៉ោន បាន​ទិញ​គាត់​ពី​ពួក​អ៊ីស‌ម៉ា‌អែល ដែល​នាំ​ចុះ​មក​ស្រុក​នោះ។


ចៅ​ហ្វាយ​របស់​លោក​យ៉ូសែប​ក៏​យក​លោក​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សម្រាប់​ឃុំ​ឃាំង​ពួក​អ្នក​ទោស​របស់​ស្តេច ហើយ​លោក​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។


មេ​គុក​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​ទាំង​អស់ ហើយ​កិច្ច​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​គុក គឺ​លោក​ជា​អ្នក​ចាត់​ចែង​ការ​នោះ។


មេ​គុក​លែង​ខ្វល់​ខ្វាយ​នឹង​អ្វី​ដែល​គាត់​បាន​ប្រគល់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក ហើយ​កិច្ច​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ទាំង​អស់។


មេ​កង​រក្សា​ស្ដេច​បាន​ប្រគល់​អ្នក​ទាំង​ពីរ​ទៅ​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ ហើយ​គេ​នៅ​ជាប់​ឃុំ​ឃាំង​ជា​យូរ​ថ្ងៃ។


កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​ក៏​បាន​ឃុំ​ទូល‌បង្គំ និង​មេ​អ្នក​ដុត​នំ នៅ​ក្នុង​គុក​របស់​មេ​កង​រក្សា​ព្រះ‌អង្គ