Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រី​ឯ​យ៉ូសែប គេ​បាន​នាំ​គាត់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ ហើយ​មាន​មន្ត្រី​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មេ​កង​រក្សា​ស្តេច​របស់​ផា​រ៉ោន បាន​ទិញ​គាត់​ពី​ពួក​អ៊ីស‌ម៉ា‌អែល ដែល​នាំ​ចុះ​មក​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ូសែប​ត្រូវគេ​នាំចុះ​ទៅ​អេហ្ស៊ីប ហើយ​ជនជាតិអេហ្ស៊ីប​ម្នាក់​ឈ្មោះ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ បាន​ទិញ​គាត់​ពី​ដៃ​របស់​ពួក​ជនជាតិអ៊ីសម៉ាអែល​ដែល​បាន​នាំ​គាត់​ចុះ​មក​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ជន‌ជាតិ​អ៊ីស្មា‌អែល​បាន​នាំ​យ៉ូសែប​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​លោក​ឲ្យ​ជន‌ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន និង​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​យ៉ូសែប គេ​ក៏​នាំ​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​មាន​មេ‌ទ័ព​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ ប៉ូទី‌ផារ ជា​មេ​ក្រុម​រក្សា​អង្គ​របស់​ផារ៉ោន លោក​ទិញ​គាត់​ពី​ដៃ​នៃ​ពួក​អ៊ីស‌ម៉ាអែល​ដែល​នាំ​ចុះ​មក​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ជន‌ជាតិ​អ៊ីស្មា‌អែល​បាន​នាំ​យូសុះ​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​គាត់​ឲ្យ​ជន‌ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​ជា​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​នាំ​គ្នា​អង្គុយ​បរិ‌ភោគ ហើយ​គេ​ក្រឡេក​ទៅ​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ស្រុក​អេស៊ីព្ទ។


ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។


នៅ​ពេល​ជាមួយ​គ្នា​នោះ ពួក​ម៉ាឌាន​បាន​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ផារ៉ោន គឺ​ជា​មេ​បញ្ជាការ​កង​រក្សា​ស្តេច។


ស្ដេច​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​កង​រក្សា​ស្តេច ជា​គុក​ដែល​ឃុំ​ឃាំង​លោក​យ៉ូសែប។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «សូម​មក​ជិត​ខ្ញុំ​មក៍» គេ​ក៏​ចូល​ទៅ​ជិត។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប ជា​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់ឲ្យ​គេ​នៅ​ស្រុក​អេស៊ីព្ទ​នេះ។


ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ គឺ​លោក​យ៉ូសែបដែល​គេ បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។


បុព្វ‌បុរស​ទាំង​នោះ​ក៏​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​គង់​ជា‌មួយ​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម