Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មេ​កង​រក្សា​ស្ដេច​បាន​ប្រគល់​អ្នក​ទាំង​ពីរ​ទៅ​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ ហើយ​គេ​នៅ​ជាប់​ឃុំ​ឃាំង​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 មេបញ្ជាការ​កងរក្សាអង្គ​បង្គាប់​យ៉ូសែប​ឲ្យ​នៅជាមួយ​ពួកគេ ដូច្នេះ​គាត់​ក៏​បម្រើ​ពួកគេ ហើយ​ពួកគេ​នៅជាប់​ក្នុង​ទីឃុំឃាំង​ជាច្រើន​ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មេ​បញ្ជា​ការ​ប្រគល់​លោក​ទាំង​ពីរ​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ។ ក្រោយ​ពី​បាន​ជាប់​ឃុំ‌ឃាំង​មួយ​រយៈ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​មេ​ក្រុម​រក្សា​ស្តេច លោក​ប្រគល់​គេ​ទៅ​ឲ្យ​យ៉ូសែប​ត្រួត‌ត្រា​មើល គាត់​ក៏​បំរើ​គេ ហើយ​គេ​នៅ​ជាប់​ឃុំ​ជា​យូរ​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មេ​បញ្ជា​ការ​ប្រគល់​អ្នក​ទាំង​ពីរ​ឲ្យ​យូសុះ​មើល​ខុស​ត្រូវ។ ក្រោយ​ពី​បាន​ជាប់​ឃុំ​ឃាំង​មួយ​រយៈ​មក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ជាមួយ​គ្នា​នោះ ពួក​ម៉ាឌាន​បាន​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ផារ៉ោន គឺ​ជា​មេ​បញ្ជាការ​កង​រក្សា​ស្តេច។


រី​ឯ​យ៉ូសែប គេ​បាន​នាំ​គាត់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ ហើយ​មាន​មន្ត្រី​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មេ​កង​រក្សា​ស្តេច​របស់​ផា​រ៉ោន បាន​ទិញ​គាត់​ពី​ពួក​អ៊ីស‌ម៉ា‌អែល ដែល​នាំ​ចុះ​មក​ស្រុក​នោះ។


ស្ដេច​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​កង​រក្សា​ស្តេច ជា​គុក​ដែល​ឃុំ​ឃាំង​លោក​យ៉ូសែប។


មាន​យប់​មួយ មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក បាន​យល់​សប្តិ​ទាំង​ពីរ​នាក់ ដែល​សប្តិ​នោះ​មាន​អត្ថ‌ន័យ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន។


លោក​ក៏​យក​ពួក‌គេ​ទាំង​អស់​គ្នា​ទៅ​ឃុំ​ឃាំង​អស់​រយៈ​ពេល​បី​ថ្ងៃ។


ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម