នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។
លោកុប្បត្តិ 38:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក្រោកឡើង ហើយចេញទៅ ដោះស្បៃចេញ រួចយកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងមកស្លៀកពាក់វិញ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក នាងក្រោកឡើងចេញទៅ ហើយដោះស្បៃរបស់នាងចេញ រួចស្លៀកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ អាល់គីតាប តាម៉ារក្រោកឡើង ចាកចេញពីទីនោះ គាត់យកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។ |
នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។
គាត់តបថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់ក៏ប្រគល់របស់ទាំងនោះឲ្យនាង រួចចូលទៅឯនាង ហើយនាងក៏មានទម្ងន់ដោយសារគាត់។
លោកយូដាបានផ្ញើកូនពពែទៅតាមសម្លាញ់របស់គាត់ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ។
នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា៖ «សូមឲ្យអ្នកក្លែងខ្លួនធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
នោះស្តេចសួរថា៖ «តើនាងមានការអ្វី?» នាងទូលឆ្លើយថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្ត្រីមេម៉ាយ ប្តីខ្ញុំម្ចាស់បានស្លាប់ចោលទៅហើយ