Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:19 - អាល់គីតាប

19 តាម៉ារ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ គាត់​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បន្ទាប់មក នាង​ក្រោកឡើង​ចេញទៅ ហើយ​ដោះ​ស្បៃ​របស់នាង​ចេញ រួច​ស្លៀក​សម្លៀកបំពាក់​ស្ត្រីមេម៉ាយ​របស់នាង​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នាង​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដោះ​ស្បៃ​ចេញ រួច​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​របស់​នាង​មក​ស្លៀក​ពាក់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នាង​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ នាង​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​នាង​ក្រោក​ឡើង​ចេញ​ទៅ​ដោះ​ស្បៃ​ពី​ខ្លួន​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​របស់​ខ្លួន​វិញ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឮ​ដូច្នេះ តាម៉ារ​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​ឲ្យ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​យូដា​ពុំ​បាន​យក​គាត់​ទៅ​ឲ្យ​ធ្វើ​ជា​ភរិយា​ឡើយ។


គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ តាម៉ារ​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​អ្នក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​អ្នក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​តាម៉ារ រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។


យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​តាម៉ារ តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាំ ដើម្បី​លោះ​យក​របស់​របរ ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​យូដា​រក​នាង​ពុំ​ឃើញ​សោះ។


លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។


ទត​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ជម្រាប​ថា៖ «សូម​ជម្រាប​ថា​ខ្ញុំ​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម