ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
លោកុប្បត្តិ 37:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក គាត់យល់សប្តិឃើញយល់សប្តិមួយទៀត ក៏រៀបរាប់ប្រាប់ពួកបងប្រុសរបស់គាត់ថា៖ “មើល៍! ខ្ញុំបានយល់សប្តិឃើញយល់សប្តិមួយទៀត ហើយមើល៍! ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយក្រាបចុះនៅចំពោះខ្ញុំ!”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ អាល់គីតាប ក្រោយមក យូសុះយល់សប្តិម្តងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្តងទៀតដូចតទៅគឺ ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយដប់មួយ មកក្រាបគោរពដល់ខ្ញុំ»។ |
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?»
ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែ នោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពកណ្ដាប់របស់ខ្ញុំ»។
បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។
លោកយ៉ូសែបទូលទៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាគឺតែមួយទេ ព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើ។
សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។
នៅគ្រានោះ លោកយ៉ូសែបជាទេសាភិបាលលើស្រុកនោះ គឺលោកជាអ្នកដែលលក់ស្រូវឲ្យប្រជាជនទាំងអស់នៅផែនដី។ បងៗរបស់លោកយ៉ូសែបនាំគ្នាចូលមក ហើយក្រាបចុះមុខដល់ដីនៅចំពោះលោក។
កាលលោកយ៉ូសែបបានមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលគេបានកាន់ចូលមកក្នុងផ្ទះ ជូនដល់លោក ហើយក្រាបចុះឱនមុខដល់ដី នៅចំពោះលោក។
ពួកគេឆ្លើយថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់ទេ ហើយក៏សុខសប្បាយដែរ»។ រួចគេក៏ឱនក្បាលគោរពលោក។
យូដា និងបងប្អូនរបស់គាត់ នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ឯលោកក៏នៅទីនោះនៅឡើយ។ ពួកគេទម្លាក់ខ្លួនក្រាបចុះឱនមុខដល់ដីនៅចំពោះលោក។
សូមបងៗប្រញាប់ទៅជួបឪពុករបស់ខ្ញុំ ហើយជម្រាបលោកថា "យ៉ូសែបជាកូនរបស់លោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាម្ចាស់លើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញមកជួបកូន កុំបង្អង់ឡើយ
លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។
លោកយ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក បងប្អូនរបស់លោក និងក្រុមគ្រួសាររបស់ឪពុកលោកទាំងអស់ តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
ស្នែងនោះលូតឡើងខ្ពស់ ស្មើនឹងពួកពលបរិវារនៃស្ថានសួគ៌ ហើយវាក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចវាជាន់ឈ្លី។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។