ព្រះបាទសាំឡាសុគតទៅ រួចព្រះបាទសូលពីក្រុងរេហូបូត ដែលនៅជាប់នឹងទន្លេអ៊ើប្រាត បានឡើងគ្រងរាជ្យជំនួស។
លោកុប្បត្តិ 36:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសូលសុគតទៅ រួចព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរខ្មែរសាកល សូលក៏សោយទិវង្គត នោះបាល-ហាណាន់បុត្ររបស់អ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលសោយទិវង្គតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូលក៏សុគតទៅ រួចបាល-ហាណាន់ជាកូនអ័កបោរ បានសោយរាជ្យជំនួសទ្រង់ អាល់គីតាប ស្តេចសូលស្លាប់ទៅ ស្តេចបាលហាណាន់ ជាកូនរបស់អកបោរ បានឡើងគ្រងរាជ្យជំនួស។ |
ព្រះបាទសាំឡាសុគតទៅ រួចព្រះបាទសូលពីក្រុងរេហូបូត ដែលនៅជាប់នឹងទន្លេអ៊ើប្រាត បានឡើងគ្រងរាជ្យជំនួស។
ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរសុគតទៅ រួចព្រះបាទហាដារ បានឡើងគ្រងរាជ្យជំនួស។ ទីក្រុងរបស់ស្ដេច គឺប៉ាវ ហើយភរិយារបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េឌ និងជាចៅរបស់លោកមេសាហាប់។
ពេលបាល-ហាណាន់សុគតទៅ ព្រះបាទហាដាឌបានឡើងសោយរាជ្យជំនួស។ ទីក្រុងរបស់ទ្រង់ឈ្មោះ ប៉ាវ ហើយមហេសីព្រះនាមថា មហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់។
បាលហាណាន់ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ។