ដូច្នេះ ឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ ឯងនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ឯងជារាជ្យរបស់កូនស្រីយេរូសាឡិម។
លោកុប្បត្តិ 35:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលបានធ្វើដំណើរទៅបោះជំរំនៅខាងនាយប៉មអេឌើរ។ ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលក៏បន្តដំណើរ ហើយដំឡើងរោងរបស់គាត់នៅខាងនាយប៉មអេឌើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីស្រាអែល គាត់ដើរដំណើរទៅ ដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ អាល់គីតាប អ៊ីស្រអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។ |
ដូច្នេះ ឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ ឯងនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ឯងជារាជ្យរបស់កូនស្រីយេរូសាឡិម។
នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។
ក្រុងនានារបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំប្រទល់ស្រុកអេដុមមាន កាបសៀល អេឌើរ យ៉ាគើរ