លោកុប្បត្តិ 35:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ាកុបហៅកន្លែងដែលព្រះបានមានព្រះបន្ទូលជាមួយលោកនោះថា "បេត-អែល"។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះបានមានបន្ទូលនឹងគាត់នោះថា បេត-អែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ហៅកន្លែងដែលព្រះបានមានបន្ទូលនឹងគាត់នោះថា បេត-អែល។ អាល់គីតាប យ៉ាកកូបបានដាក់ឈ្មោះកន្លែងដែលអុលឡោះមានបន្ទូលមកគាត់នោះថា «បេតអែល»។ |
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ។ ត្រូវសង់អាសនាមួយថ្វាយព្រះដែលបានលេចមកឲ្យអ្នកឃើញ នៅពេលអ្នករត់ចេញពីអេសាវជាបងរបស់អ្នក»។
បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។
លោកបានសង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា "អែល-បេត-អែល" ព្រោះនៅទីនោះហើយដែលព្រះទ្រង់បានលេចមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។