ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​សម្លាប់​ហាម៉ោរ និង​ស៊ីគែម ជា​កូន ដោយ​មុខ​ដាវ រួច​ហើយ​ក៏​នាំ​នាង​ឌីណា​ចេញ​ពីផ្ទះ​របស់​ស៊ីគែម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បាន​សម្លាប់​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​ដោយ​មុខដាវ​ដែរ ហើយ​យក​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម រួច​ចេញទៅ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​បាន​ប្រហារ​ជីវិត​លោក​ហា‌ម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​នាង​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​សំឡាប់​ហាម៉ោរ នឹង​ស៊ីគែម ជា​បុត្រ​ទ្រង់ ដោយ​ដាវ រួច​ក៏​នាំ​ឌីណា​ពី​ដំណាក់​ស៊ីគែម​ចេញ​មក

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​បាន​ប្រហារ​ជីវិត​ហាម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​ឌីណា ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។


កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។


នោះ​អ័ប៊ី‌នើរ​បាន​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា៖ «តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង​រហូត​ឬ? តើ​មិន​ដឹង​ទេ​ថា ដល់​ចុង​បំផុត​នឹង​មាន​សេចក្ដី​ជូរ​ចត់? ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល​ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង‌ប្អូន​គេ​នោះ?»


នោះ​ពួក​អាស‌ស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំលោះៗ​របស់​គេ នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ។


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​របស់​យើង​ត្របាក់​ស៊ី​សាច់ គឺ​ដោយ​ឈាម​របស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពីក្បាល​របស់​ខ្មាំង‌សត្រូវ​ដែល​មាន​សក់​វែង​ទៅ។