Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គេ​សំឡាប់​ហាម៉ោរ នឹង​ស៊ីគែម ជា​បុត្រ​ទ្រង់ ដោយ​ដាវ រួច​ក៏​នាំ​ឌីណា​ពី​ដំណាក់​ស៊ីគែម​ចេញ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ពួកគេ​បាន​សម្លាប់​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​ដោយ​មុខដាវ​ដែរ ហើយ​យក​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម រួច​ចេញទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គេ​សម្លាប់​ហាម៉ោរ និង​ស៊ីគែម ជា​កូន ដោយ​មុខ​ដាវ រួច​ហើយ​ក៏​នាំ​នាង​ឌីណា​ចេញ​ពីផ្ទះ​របស់​ស៊ីគែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 គេ​ក៏​បាន​ប្រហារ​ជីវិត​លោក​ហា‌ម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​នាង​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គេ​ក៏​បាន​ប្រហារ​ជីវិត​ហាម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​ឌីណា ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​៣​ថ្ងៃ​ក្រោយ​មក កាល​គេ​ឈឺ នោះ​កូន​យ៉ាកុប​២​នាក់ គឺ​ស៊ីម្មាន នឹង​លេវី​ជា​បង​ឌីណា ក៏​កាន់​យក​ដាវ​រៀង​ខ្លួន ចូល​ទៅ​ឯ​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សំឡាប់​មនុស្ស​ប្រុសៗ​ទាំង​អស់​ទៅ


ឯ​ពួក​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ក៏​មក​ដល់​ខ្មោច​ស្លាប់​ទាំង​នោះ ហើយ​ប្លន់​ទី​ក្រុង ដោយ​ព្រោះ​តែ​បាន​បង្ខូច​ប្អូន​ស្រី​គេ


នោះ​អ័ប៊ី‌នើរ​ក៏​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង‌រាប​ដរាប​ឬ តើ​មិន​ដឹង​ទេ​ឬ​អី ថាដល់​ចុង​បំផុត​នឹង​មាន​សេចក្ដី​ជូរ​ចត់ ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង​ប្អូន​គេ​នោះ


នោះ​ពួក​អាសស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស​នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំឡោះៗ​របស់​គេ​នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។


អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម