ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​កូន​របស់​លោក ហើយ​ប្រុសៗ​បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​ក៏​ស្ដាប់តាម​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​។ បន្ទាប់មក មនុស្សប្រុស​ទាំងអស់​បាន​ទទួលពិធីកាត់ស្បែក គឺ​អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្ដាប់​លោក​ហា‌ម៉ោរ និង​ស៊ីគែម កូន​របស់​គាត់ នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្ដាប់​នៅ​មាត់​ទ្វារ​ក្រុង បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ នឹង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្តាប់​ហាម៉ោរ និង​ស៊ីគែម កូន​របស់​គាត់​នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្តាប់​នៅ​មាត់​ទ្វារ​ក្រុង​បាន​ខតាន់​ទាំង​អស់​គ្នា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​មនុស្ស​ដែល​លោក​បាន​ទិញ​ដោយ​ប្រាក់ គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​កាត់​ស្បែក​ចុង​ស្វាស​នៅ​ថ្ងៃ​នោះ​ឯង ដូចជា​ព្រះ​បាន​បង្គាប់​ដល់​លោក។


ឯ​អេប្រុនក៏​អង្គុយ​រួម​ជា‌មួយ​ពួក​កូន​ចៅ​ហេត​ទាំង​នោះ​ដែរ គាត់​ឆ្លើយ​ទៅ​លោក​អ័ប្រា‌ហាំ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា៖


បាន​ប្រគល់​ឲ្យ​លោក​អ័ប្រា‌ហាំទាំង​អស់​ទុក​ជា​កេរ​អាករ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង។


ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។


កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។


ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។