Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ នឹង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​ក៏​ស្ដាប់តាម​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​។ បន្ទាប់មក មនុស្សប្រុស​ទាំងអស់​បាន​ទទួលពិធីកាត់ស្បែក គឺ​អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​កូន​របស់​លោក ហើយ​ប្រុសៗ​បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្ដាប់​លោក​ហា‌ម៉ោរ និង​ស៊ីគែម កូន​របស់​គាត់ នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្ដាប់​នៅ​មាត់​ទ្វារ​ក្រុង បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មនុស្ស​ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្តាប់​ហាម៉ោរ និង​ស៊ីគែម កូន​របស់​គាត់​នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្តាប់​នៅ​មាត់​ទ្វារ​ក្រុង​បាន​ខតាន់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ាអែល​កូន​ខ្លួន ព្រម​ទាំង​មនុស្ស​ប្រុសៗ​ដែល​បាន​កើត​នៅ​ផ្ទះ​ខ្លួន នឹង​មនុស្ស​ដែល​បាន​ទិញ​ដោយ​ប្រាក់​ផង គឺ​គ្រប់​ទាំង​ប្រុសៗ​នៅ​ក្នុង​ពួក​ផ្ទះ​គាត់​ទាំង​ប៉ុន្មាន មក​កាត់​ស្បែក​ស្រោម​ចុង​ស្វាស​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង ដូច​ជា​ព្រះ​បាន​បង្គាប់​មក


រីឯ​អេប្រុន​ជា​សាសន៍​ហេត គាត់​ក៏​អង្គុយ​ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ ហើយ​គាត់​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន គឺ​នៅ​ចំពោះ​អស់​ពួក​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា


បាន​ប្រគល់​ផ្តាច់​ទាំង​អស់​ទុក​ជា​កេរ្តិ៍​របស់​អ័ប្រា‌ហាំ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​នៃ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​គេ


ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ នឹង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ


កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ‌មុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ


ព្រោះ​ការ​កាត់​ស្បែក​មិន​ជា​អ្វី​ទេ ឬ​ដែល​មិន​កាត់​ស្បែក នោះ​ក៏​មិន​ជា​អ្វី​ដែរ តែ​ដែល​មាន​ប្រយោជន៍ នោះ​គឺ​ស្រេច​នឹង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម