គឺយ៉ាងនេះឯងដែលលោកក៏បានចម្រើនឡើងយ៉ាងសន្ធឹក ហើយមានហ្វូងសត្វ និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ និងលាជាច្រើន។
លោកុប្បត្តិ 32:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល ព្រះគម្ពីរខ្មែរសាកល គឺពពែញី ២០០ ក្បាល ពពែឈ្មោល ២០ ក្បាល ចៀមញី ២០០ ក្បាល ចៀមឈ្មោល ២០ ក្បាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពពែញី២០០ ពពែឈ្មោល២០ ចៀមញី២០០ ចៀមឈ្មោល២០ អាល់គីតាប គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល |
គឺយ៉ាងនេះឯងដែលលោកក៏បានចម្រើនឡើងយ៉ាងសន្ធឹក ហើយមានហ្វូងសត្វ និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ និងលាជាច្រើន។
«នៅរដូវដែលសត្វធ្លាប់ជាន់គ្នា បងបានងើបមុខឡើងក្នុងយល់សប្តិ ឃើញថា សត្វឈ្មោលដែលជាន់ញី មានឆ្នូត មានពពាល និងប្រផេះ។
ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។
យប់នោះ លោកស្នាក់នៅទីនោះ រួចក៏យករបស់ទ្រព្យខ្លះដែលលោកមានជាជំនូនជូនដល់លោកអេសាវជាបង
អូដ្ឋញីដែលបំបៅកូនសាមសិបក្បាល ព្រមទាំងកូនរបស់វា គោញីសែសិបក្បាល គោឈ្មោលដប់ក្បាល លាញីម្ភៃក្បាល និងកូនលាដប់ក្បាល។
សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ»។ ដូច្នេះ លោកយ៉ាកុបចេះតែបង្ខំ លោកអេសាវក៏ទទួលយក។
លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។
លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។
ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅពេលក្រោយនេះ លើសជាងមុនទៅទៀត លោកក៏មានចៀមមួយម៉ឺនបួនពាន់ អូដ្ឋប្រាំមួយពាន់ គោមួយពាន់នឹម និងលាញីមួយពាន់។
សំណូករាប់ដូចជាត្បូងមានតម្លៃ ដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសម្រេចការបាន។
ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។
នៅម៉ាអូន មានអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានទ្រព្យសម្បត្តិនៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅឯកើមែល។