កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
លោកុប្បត្តិ 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានធ្វើដំណើរទៅមុខទៀត ហើយមានពួកទេវតារបស់ព្រះមកជួបលោក។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបានបន្តដំណើរទៅ នោះមានពួកទូតសួគ៌របស់ព្រះមកជួបគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបន្តដំណើរទៅមុខទៀត ហើយមានទេវតា*របស់ព្រះជាម្ចាស់មកជួបលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់ អាល់គីតាប យ៉ាកកូបបន្តដំណើរទៅមុខទៀត ហើយមានម៉ាឡាអ៊ីកាត់របស់អុលឡោះមកជួបគាត់។ |
កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
ហេតុអ្វីបានជាកូនមិនឲ្យពុកថើបលាកូនចៅរបស់ពុកសោះដូច្នេះ? កូនបានប្រព្រឹត្តបែបចម្កួតហើយ។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
ទោះជាប៉ុល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោក ជីវិត សេចក្តីស្លាប់ អ្វីៗដែលមានបច្ចុប្បន្ន ឬទៅអនាគតក្តី នោះសុទ្ធតែជារបស់អ្នករាល់គ្នាទាំងអស់
ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។
ហើយដែលព្រះអង្គបានទទួលនាមមួយជាមត៌ក ជានាមដែលប្រសើរឧត្តុង្គឧត្តម លើសជាងនាមរបស់ពួកទេវតាយ៉ាងណា ព្រះអង្គក៏បានត្រឡប់ជាវិសេសលើសជាងពួកទេវតាយ៉ាងនោះដែរ។