ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 31:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្តេចបានជាកូនធ្វើដូច្នេះ? កូនបានបញ្ឆោតពុក ព្រមទាំងនាំពង្រត់កូនស្រីពុកមក ដូចជាឈ្លើយដែលចាប់បានដោយដាវ។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់និយាយនឹងយ៉ាកុបថា៖ “តើឯងបានធ្វើអីដូច្នេះ ដែលឯងបានបញ្ឆោតយើង ហើយនាំកូនស្រីរបស់យើងទៅ ដូចជាចាប់ជាឈ្លើយសឹកដោយដាវនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង អាល់គីតាប ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? |
ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «ម្តេចក៏អ្នកធ្វើចំពោះយើងដូច្នេះ? បើមានអ្នកណាម្នាក់ក្នុងចំណោមប្រជាជន បានរួមដំណេកជាមួយប្រពន្ធអ្នក នោះអ្នកនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរមិនខាន»។
លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។
ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។
លោកឡាបាន់បានតាមទាន់លោកយ៉ាកុប។ ឯលោកយ៉ាកុបបានបោះជំរំនៅស្រុកភ្នំកាឡាត ហើយលោកឡាបាន់ និងបងប្អូនរបស់គាត់ក៏បោះជំរំនៅស្រុកភ្នំកាឡាតនោះដែរ។
ហេតុអ្វីបានជាកូនលួចរត់ចេញមកស្ងាត់ៗ ហើយបញ្ឆោតពុក មិនប្រាប់ឲ្យពុកដឹងដូច្នេះ? គួរតែឲ្យពុកបានជូនដំណើរដោយអំណរ ដោយច្រៀង វាយស្គរ និងលេងពិណផង។
លោកយ៉ាកុបក៏ខឹង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី? តើខ្ញុំមានអំពើបាបអ្វី បានជាលោកឪពុកដេញតាមខ្ញុំដោយចិត្តក្តៅដូច្នេះ?
គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះគេផង។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។
លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាសាសន៍យូដាឬ? គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វីខ្លះ?»
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អេកានថា៖ «កូនអើយ ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល ហើយលន់តួចំពោះព្រះអង្គទៅ។ អ្វីដែលអ្នកបានធ្វើ ចូរប្រាប់ខ្ញុំ កុំលាក់នឹងខ្ញុំឡើយ»។
ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី?» យ៉ូណាថានទូលថា៖ «ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល៍ ទូលបង្គំមុខជាស្លាប់ហើយ»។
ក៏ចាប់ពួកស្រីៗ និងអស់អ្នកដែលរស់នៅក្នុងក្រុងនោះ ទាំងតូចទាំងធំ នាំទៅជាឈ្លើយ។ គេមិនបានសម្លាប់អ្នកណាម្នាក់ឡើយ គឺគ្រាន់តែនាំយកពួកគេទៅជាមួយ រួចបន្តដំណើរទៅមុខ។