Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​មក​ស្ងាត់ៗ ហើយ​បញ្ឆោត​ពុក មិន​ប្រាប់​ឲ្យ​ពុក​ដឹង​ដូច្នេះ? គួរ​តែ​ឲ្យ​ពុក​បាន​ជូន​ដំណើរ​ដោយ​អំណរ ដោយ​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ម្ដេចក៏​ឯង​លួច​រត់គេច ហើយ​បញ្ឆោត​យើង គឺ​មិន​ប្រាប់​យើង ដើម្បីឲ្យ​យើង​បាន​ជូនដំណើរ​ឯង​ដោយ​អំណរ និង​ចម្រៀង ដោយ​ក្រាប់ និង​ពិណហាប​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហេតុ​អ្វី​បាន​ជា​ឯង​លួច​រត់​ចេញ​មក​ពី​អញ​ដោយ​ស្ងាត់​កំបាំង​ដូច្នេះ ឥត​ប្រាប់​ឲ្យ​អញ​ដឹង​ផង ដើម្បី​ឲ្យ​អញ​បាន​ជូន​មក​ដោយ​សេចក្ដី​អំណរ គឺ​ដោយ​ច្រៀង​ចំរៀង​នឹង​បន្ទរ​ក្រាប់ ព្រម​ទាំង​ចាប់​ស៊ុង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ម្តេច​បាន​ជា​កូន​ធ្វើ​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក ព្រម​ទាំង​នាំ​ពង្រត់​កូន​ស្រី​ពុក​មក ដូច​ជា​ឈ្លើយ​ដែល​ចាប់​បាន​ដោយ​ដាវ។


លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​ថា៖ «ព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​កម្លាំង។


ប្អូន​របស់​គាត់​ឈ្មោះ​យូបាល គាត់​ជាឪពុក​របស់​ពួក​អ្នក​លេង​ពិន និង​ប៉ី។


ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារ‌ណា​ពី​ការ​ដែល​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ធ្វើ​ដែរ។


ដូច្នេះ គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់ ហើយ​ធ្វើ​តាមដូច​ព្រះ‌យេហូវ៉ា​បាន​ប្រាប់លោក តែ​ដោយ​ព្រោះ​លោក​ខ្លាចមនុស្ស​នៅ​ក្នុង​គ្រួសារ​របស់​លោក និង​មនុស្ស​នៅ​ទី​ក្រុង លោក​មិន​ហ៊ា​ន​ធ្វើ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម