ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
លោកុប្បត្តិ 31:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះទ្រង់បានមកពន្យល់សប្តិប្រាប់លោកឡាបាន់ ជាសាសន៍អើរ៉ាមនៅយប់នោះថា៖ «ចូរប្រយ័ត្ន កុំនិយាយអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកឲ្យលោកឡាបាន់ ជាជនជាតិអើរ៉ាមឃើញ ក្នុងសុបិននៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អឬអាក្រក់ក្ដី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត កុំឲ្យឯងនិយាយពាក្យណា ទោះល្អឬអាក្រក់នឹងយ៉ាកុបឡើយ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះមកឲ្យឡាបាន់ ជាជនជាតិអើរ៉ាម ឃើញក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកកូបឡើយ ទោះបីល្អ ឬអាក្រក់ក្តី»។ |
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកស្ដេចថា៖ «មែន យើងដឹងហើយថា អ្នកធ្វើការនេះដោយចិត្តស្អាតស្អំ ហើយយើងក៏បានឃាត់មិនឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ ហេតុនេះហើយបានជាយើងមិនឲ្យអ្នកប៉ះពាល់នាង។
ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។
លោកអ៊ីសាកក៏ឲ្យលោកយ៉ាកុបចេញទៅ ហើយគាត់ក៏ធ្វើដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ ជាកូនបេធូអែលសាសន៍អើរ៉ាម បងប្រុសរបស់រេបិកា ដែលជាម្តាយរបស់លោកយ៉ាកុប និងអេសាវ។
«នៅរដូវដែលសត្វធ្លាប់ជាន់គ្នា បងបានងើបមុខឡើងក្នុងយល់សប្តិ ឃើញថា សត្វឈ្មោលដែលជាន់ញី មានឆ្នូត មានពពាល និងប្រផេះ។
ទេវតារបស់ព្រះយេហូវ៉ាពោលមកកាន់បងក្នុងសប្តិនោះថា "យ៉ាកុបអើយ" បងឆ្លើយថា "ព្រះករុណាវិសេសព្រះអម្ចាស់!"
លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។
លោកឡាបាន់បានតាមទាន់លោកយ៉ាកុប។ ឯលោកយ៉ាកុបបានបោះជំរំនៅស្រុកភ្នំកាឡាត ហើយលោកឡាបាន់ និងបងប្អូនរបស់គាត់ក៏បោះជំរំនៅស្រុកភ្នំកាឡាតនោះដែរ។
ពុកមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុករបស់ឯងមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា "ចូរប្រយ័ត្ន កុំនិយាយពាក្យអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី"។
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។
តែឪពុករបស់អូនបានកេងប្រវ័ញ្ចបង ហើយបានផ្លាស់ប្ដូរឈ្នួលរបស់បងដប់ដងហើយ ក៏ប៉ុន្ដែ ព្រះទ្រង់មិនអនុញ្ញាតឲ្យគាត់ប្រទូស្ដនឹងបងទេ។
មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។
ប៉ុន្តែ អាប់សាឡុមមិនបានមានរាជឱង្ការអ្វីនឹងអាំណូន ទោះល្អ ឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋា។
នៅត្រង់គីបៀននោះ ព្រះយេហូវ៉ាបានលេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់ ដោយមានព្រះបន្ទូលថា៖ «ចូរសូមអ្វីដែលចង់ឲ្យយើងប្រទានដល់អ្នកចុះ!»។
ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀករបស់យើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំរបស់យើងនៅមាត់អ្នក ហើយយើងនឹងញាក់អ្នកឲ្យវិលត្រឡប់ទៅតាមផ្លូវដដែល ដែលអ្នកបានមកនោះវិញ។
យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ ព្រោះចង់បានប្រពន្ធ ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។
នៅវេលាយប់នោះ ព្រះទ្រង់យាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកទាំងនោះបានមកហៅអ្នកទៅហើយ ចូរក្រោកឡើង ទៅជាមួយគេចុះ។ ប៉ុន្តែ ត្រូវធ្វើតែអ្វីដែលយើងបង្គាប់អ្នកឲ្យធ្វើប៉ុណ្ណោះ»។
បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាក៏ទៅមុខបន្តិច ហើយឈរនៅកន្លែងចង្អៀតមួយ ដែលគ្មានផ្លូវងាកទៅស្តាំ ឬទៅឆ្វេងបានឡើយ។
"ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់ព្រះយេហូវ៉ា ដើម្បីធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ។ សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះខ្ញុំនឹងថ្លែងតែសេចក្ដីនោះឯង"?
ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
បន្ទាប់មក គេក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះមានព្រះបន្ទូលហាមគេក្នុងយល់សប្តិ មិនឲ្យគេត្រឡប់ទៅជួបហេរ៉ូឌវិញឡើយ។
កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
បន្ទាប់មក ត្រូវទូលនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកថា "បុព្វបុរសរបស់ខ្ញុំ ជាសាសន៍អើរ៉ាម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះ លោកបានត្រឡប់ជាសាសន៍មួយយ៉ាងធំ ខ្លាំងពូកែ ហើយមានគ្នាជាច្រើន។