នៅថ្ងៃនោះ លោកឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗ ពពាល និងអស់ទាំងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
លោកុប្បត្តិ 30:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគាត់ចេញពីលោកយ៉ាកុបទៅ ចម្ងាយដើរអស់បីថ្ងៃ ឯលោកយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។ ព្រះគម្ពីរខ្មែរសាកល រួចដាក់ចម្ងាយផ្លូវដើរបីថ្ងៃរវាងខ្លួន និងយ៉ាកុប។ រីឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចគាត់ឲ្យពួកគេទៅឆ្ងាយពីលោកយ៉ាកុប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯលោកយ៉ាកុបវិញ លោកឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ចេញពីយ៉ាកុបទៅចំងាយដើរផ្លូវអស់៣ថ្ងៃ ឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់នោះ។ អាល់គីតាប រួចគាត់ឲ្យពួកគេទៅឆ្ងាយពីយ៉ាកកូប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯយ៉ាកកូបវិញ គាត់ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។ |
នៅថ្ងៃនោះ លោកឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗ ពពាល និងអស់ទាំងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
លោកយ៉ាកុបក៏យកមែករលួស មែកចំបក់ និងក្រចៅស្រស់ៗ មកក្រីសំបកជាកង់ៗ ឲ្យឃើញសាច់សៗ។
លុះកន្លងបានបីថ្ងៃក្រោយមក មានគេជម្រាបលោកឡាបាន់ថា លោកយ៉ាកុបបានរត់បាត់ទៅហើយ។