ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។
លោកុប្បត្តិ 30:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ លោកឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗ ពពាល និងអស់ទាំងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែលនោះ លោកឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀមដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល នឹងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ នឹងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន អាល់គីតាប នៅថ្ងៃដដែលនោះ ឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀម ដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ |
ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។
រួចគាត់ចេញពីលោកយ៉ាកុបទៅ ចម្ងាយដើរអស់បីថ្ងៃ ឯលោកយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។
នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។