ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​និយាយថា​៖ “មើល៍! ចូរ​ធ្វើ​តាម​ពាក្យ​របស់ឯង​ចុះ​!”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឡាបាន់​ក៏​និយាយ​ថា អើ ចូរ​តាម​ពាក្យ​ឯង​ចុះ

សូមមើលជំពូក

អាល់គីតាប

ឡាបាន់​និយាយ​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ត​ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សួរ​ពី​ឈ្នួល​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្ដែង​ឲ្យ​ពុក​ជ្រាប​ថា ខ្ញុំ​ស្មោះ​ត្រង់ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា‌មួយ​ខ្ញុំ ដែល​មិន​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​ចាត់​ទុក​ថា​ខ្ញុំ​បាន​លួច​ហើយ»។


នៅ​ថ្ងៃ​នោះ លោក​ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ ពពាល និង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់ និង​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ


បាឡាម​ពោល​ទៅ​កាន់​លា​ថា៖ «ព្រោះ​ឯង​មើល​ងាយ​អញ! ប្រសិន‌បើ​អញ​មាន​ដាវ​នៅ​នឹង​ដៃ នោះ​អញ​នឹង​សម្លាប់​ឯង​ចោល​មិន​ខាន!»។


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង‌អស់​គ្នា តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ថ្លែង​ទំនាយ​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ទំនាយ វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​លែង​តែ​អ្នក​នោះ​បក​ប្រែ​ផង ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ​ឡើង។


ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង‌អស់​បាន​ដូច​ជា​ខ្ញុំ ក៏​ប៉ុន្តែ ម្នាក់ៗ​មាន​អំណោយ‌ទាន​មួយ​មក​ពី​ព្រះ​រៀងៗ​ខ្លួន ម្នាក់​មាន​យ៉ាង​នេះ ម្នាក់​ទៀត​មាន​យ៉ាង​នោះ។


ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ធ្វើឲ្យ​អ្នក​រាល់​គ្នា​ច្រួល​ច្របល់ ក្រៀវ​ខ្លួនឯង​ទៅ!