Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឡាបាន់​ក៏​និយាយ​ថា អើ ចូរ​តាម​ពាក្យ​ឯង​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ឡាបាន់​និយាយថា​៖ “មើល៍! ចូរ​ធ្វើ​តាម​ពាក្យ​របស់ឯង​ចុះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ឡាបាន់​និយាយ​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សាក​សួរ​ពី​ឈ្នួល​ខ្ញុំ នោះ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​សំដែង​ឲ្យ​ឃើញ​ច្បាស់​ដូច្នេះ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ ដែល​មិន​ពពាល​ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​នឹង​រាប់​ទុក​ជា​របស់​លួច


ហើយ​នៅ​ថ្ងៃ​នោះ​ឯង ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ​ហើយ​ពពាល នឹង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់​ហើយ​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ នឹង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​កូន​ខ្លួន​ទាំង​ប៉ុន្មាន


បាឡាម​ឆ្លើយ​ទៅ​លា​ថា គឺ​ពី​ព្រោះ​ឯង​កៀច​នឹង​អញ​ណាស់ បើ‌សិន​ជា​អញ​មាន​ដាវ​នៅ​ដៃ​ឥឡូវ នោះ​អញ​នឹង​សំឡាប់​ឯង​ចោល​ហើយ


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង​អស់​ដែរ តែ​ស៊ូ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​អធិប្បាយ​ជា​ជាង ដ្បិត​អ្នក​ដែល​អធិប្បាយ នោះ​ប្រសើរ​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​តែ​អ្នក​នោះ​ចេះ​បក​ប្រែ​ផង ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ស្អាង​ចិត្ត​ឡើង


ខ្ញុំ​ចូល​ចិត្ត​ឲ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ តែ​គ្រប់​គ្នា​មាន​អំណោយ​ទាន​មក​ពី​ព្រះ​ផ្សេង​គ្នា​រៀង​ខ្លួន គឺ​ម្នាក់​យ៉ាង​នេះ ម្នាក់​យ៉ាង​នោះ


បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម