ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
លោកុប្បត្តិ 30:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យខ្ញុំយកប្រពន្ធ និងកូនរបស់ខ្ញុំទៅជាមួយដែរ ដ្បិតខ្ញុំបានបម្រើលោកឪពុកព្រោះតែនាង ដ្បិតលោកឪពុកជ្រាបពីការដែលខ្ញុំបានបម្រើជូនលោកឪពុកហើយ»។ ព្រះគម្ពីរខ្មែរសាកល សូមប្រគល់ពួកប្រពន្ធ និងកូនៗរបស់ខ្ញុំដែលខ្ញុំបានបម្រើលោកអ៊ំដើម្បីបានពួកគេ មកខ្ញុំផង នោះខ្ញុំនឹងចាកចេញទៅ ដ្បិតលោកអ៊ំដឹងការងារដែលខ្ញុំបានបម្រើលោកអ៊ំហើយ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបំរើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ អាល់គីតាប សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ដឹងថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។ |
ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
លោកយ៉ាកុបក៏ចូលទៅឯនាងរ៉ាជែលដែរ ហើយលោកស្រឡាញ់នាងរ៉ាជែលជាងនាងលេអា រួចលោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្តេចបានជាកូនធ្វើដូច្នេះ? កូនបានបញ្ឆោតពុក ព្រមទាំងនាំពង្រត់កូនស្រីពុកមក ដូចជាឈ្លើយដែលចាប់បានដោយដាវ។
លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់ថា៖ «ព្រោះខ្ញុំខ្លាច ដ្បិតខ្ញុំគិតក្រែងលោកឪពុកដណ្ដើមយកកូនស្រីពីខ្ញុំទៅវិញដោយកម្លាំង។
យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ ព្រោះចង់បានប្រពន្ធ ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។