លោកុប្បត្តិ 30:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងស៊ីលផាជាស្រីបម្រើរបស់នាងលេអា បង្កើតបានកូនមួយទៀតឲ្យលោកយ៉ាកុប។ ព្រះគម្ពីរខ្មែរសាកល ស៊ីលផាបាវបម្រើស្រីរបស់លេអា បង្កើតកូនប្រុសទីពីរឲ្យយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប អាល់គីតាប ស៊ីលប៉ា ជាស្រីបម្រើរបស់លេអា បង្កើតបានកូនប្រុសមួយទៀតជូនយ៉ាកកូប។ |
នាងលេអាពោលថា៖ «ខ្ញុំសប្បាយហើយ! ដ្បិតស្ត្រីទាំងឡាយនឹងហៅខ្ញុំថា ខ្ញុំសប្បាយមែន!»។ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថា "អេស៊ើរ" ។
ជាប់នឹងទឹកដីរបស់ដាន់ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេស៊ើរ។
កូនចៅរបស់អេស៊ើរ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន