ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បណ្តេញគេចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកគេចេញមកនោះ។
លោកុប្បត្តិ 3:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបណ្ដេញមនុស្សចេញ ហើយដាក់ចេរ៉ូប៊ីននៅទិសខាងកើតសួនអេដែន និងដាវភ្លើងដែលបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើនៃជីវិត៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនហើយ ព្រះអង្គដាក់ចេរូប៊ីន*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើ ដែលផ្ដល់ជីវិតនោះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។ អាល់គីតាប ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។ |
ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បណ្តេញគេចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកគេចេញមកនោះ។
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។
មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។
ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកអណ្ដាតភ្លើង ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ!
«ចូរប្រាប់កូនចៅអ៊ីស្រាអែល ឲ្យគេយកតង្វាយមកថ្វាយយើង ត្រូវទទួលតង្វាយដែលថ្វាយដល់យើងនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត។
ពេលនោះ ខ្ញុំមើលឃើញនៅក្នុងលំហអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀង ដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
នោះយើងបានប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា យើងបានបណ្តេញវាចេញហើយ
លាបានឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងមានដាវហូតជាស្រេចកាន់នឹងដៃ។ ដូច្នេះ លាក៏ងាកចេញពីផ្លូវ ហើយចូលទៅក្នុងចម្ការ តែបាឡាមវាយលាឲ្យដើរចូលមកតាមផ្លូវវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។
កាលលោកយ៉ូស្វេនៅជិតក្រុងយេរីខូរ លោកងើបភ្នែកឡើង ឃើញបុរសម្នាក់កំពុងឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច។ លោកយ៉ូស្វេចូលទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។