លោកយ៉ាកុបសួរគេថា៖ «បងប្អូនអើយ តើអ្នករាល់គ្នាមកពីស្រុកណា?» គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។
យ៉ាកុបសួរពួកអ្នកគង្វាលថា៖ “បងប្អូនរបស់ខ្ញុំអើយ បងប្អូនមកពីណាដែរ?”។ ពួកគេឆ្លើយថា៖ “ពួកយើងមកពីហារ៉ាន”។
លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។
ឯយ៉ាកុបគាត់សួរគេថា បងប្អូនអើយ អ្នករាល់គ្នានៅស្រុកណា គេឆ្លើយថា យើងនៅខារ៉ាន
យ៉ាកកូបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។
ថេរ៉ាបានយកអាប់រ៉ាមជាកូន និងឡុតជាកូនរបស់ហារ៉ាន ព្រមទាំងនាងសារ៉ាយជាកូនប្រសាស្រី គឺប្រពន្ធរបស់អាប់រ៉ាមកូនរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ ស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ កាលបានមកដល់ស្រុកខារ៉ាន គេក៏តាំងទីលំនៅនៅទីនោះ។
បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ
លោកយ៉ាកុបចេញពីបៀរ-សេបា ទៅឯស្រុកខារ៉ាន។
គេប្រមូលហ្វូងចៀមទាំងអស់មកពីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។
លោកស្ទេផានឆ្លើយថា៖ «ពុកម៉ែបងប្អូនអើយ សូមស្តាប់ខ្ញុំសិន។ ព្រះដ៏មានសិរីល្អ ទ្រង់បានលេចឲ្យលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងឃើញ កាលលោកនៅឯស្រុកមេសូប៉ូតាមា មុនពេលលោកទៅនៅស្រុកខារ៉ាន
បន្ទាប់មក លោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ាន។ ក្រោយពីឪពុករបស់លោកស្លាប់ទៅ ព្រះបានឲ្យលោកចេញពីទីនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃនេះ។