ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។
លោកុប្បត្តិ 26:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យយើង ហើយបានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះអ័ប្រាហាំបានស្ដាប់តាមសំឡេងរបស់យើង ហើយកាន់តាមអស់ទាំងសេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និងក្រឹត្យវិន័យរបស់យើង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ នឹងបញ្ញត្ត ហើយច្បាប់ នឹងក្រឹត្យវិន័យរបស់អញ។ អាល់គីតាប ដ្បិតអ៊ីព្រហ៊ីមបានស្តាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួន និងតាមហ៊ូកុំរបស់យើង»។ |
ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។
បន្ទាប់មក លោកអ័ប្រាហាំក៏យកអ៊ីសម៉ាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងមនុស្សដែលលោកបានទិញដោយប្រាក់ គឺប្រុសៗទាំងប៉ុន្មានក្នុងចំណោមមនុស្សដែលនៅក្នុងផ្ទះរបស់លោក មកកាត់ស្បែកចុងស្វាសនៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់ដល់លោក។
យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។
«ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង
គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។
«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។
ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ?