កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក
លោកុប្បត្តិ 26:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេជីកអណ្តូងមួយទៀត ហើយគេក៏ឈ្លោះប្រកែកពីអណ្តូងនោះទៀត ដូច្នេះ លោកហៅអណ្តូងនោះថា "ស៊ីតណា" ។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ពួកគេជីកអណ្ដូងមួយទៀត ហើយពួកគេបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះដែរ ដូច្នេះគាត់ដាក់ឈ្មោះវាថា ស៊ីតណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្ដងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា អាល់គីតាប ពួកអ្នកបម្រើរបស់អ៊ីសាហាក់ នាំគ្នាជីកអណ្តូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្តងទៀត ដូច្នេះ គាត់ដាក់ឈ្មោះអណ្តូងនោះថា “ស៊ីតណា”។ |
កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក
ឯពួកគង្វាលនៅស្រុកកេរ៉ាឈ្លោះប្រកែកជាមួយពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា៖ «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកហៅអណ្តូងនោះថា "អេសែក" ព្រោះគេបានឈ្លោះជាមួយលោក។
លោកក៏រើចេញពីទីនោះ ហើយជីកអណ្តូងមួយទៀត តែគេមិនបានឈ្លោះប្រកែកពីអណ្តូងនោះទេ ដូច្នេះ លោកក៏ដាក់ឈ្មោះអណ្ដូងនោះថា "រេហូបូត" ដោយពាក្យថា៖ «ឥឡូវនេះ ព្រះយេហូវ៉ាបានបើកផ្លូវឲ្យយើងហើយ យើងនឹងបានចម្រើនឡើងក្នុងស្រុកនេះ»។
ក្នុងរជ្ជកាលព្រះបាទអ័ហាស៊ូរុស កាលទ្រង់ចាប់ផ្ដើមសោយរាជ្យ អ្នកស្រុកនោះបានសរសេរសំបុត្រមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់ពួកអ្នកស្រុកយូដា និងពួកអ្នកក្រុងយេរូសាឡិម។