Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ក្រោយមក ពួកគេ​ជីក​អណ្ដូង​មួយទៀត ហើយ​ពួកគេ​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ដែរ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា ស៊ីតណា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បន្ទាប់​មក គេ​ជីក​អណ្តូង​មួយ​ទៀត ហើយ​គេ​ក៏​ឈ្លោះ​ប្រកែក​ពី​អណ្តូង​នោះ​ទៀត ដូច្នេះ លោក​ហៅ​អណ្តូង​នោះ​ថា "ស៊ីតណា" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពួក​អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់ នាំ​គ្នា​ជីក​អណ្តូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្តង​ទៀត ដូច្នេះ គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “ស៊ីតណា”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។


ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។


លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បូត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ស្រុក​នេះ»។


នៅ​ដើម​រជ្ជ‌កាល​ព្រះចៅ​អហា‌ស៊ូរុស អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម