Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កាល​លោក​អ័ប្រា‌ហាំ​បន្ទោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ពី​រឿង​អណ្តូង​ទឹក​ដែល​ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ដណ្តើម​យក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ក្នុងពេលជាមួយគ្នា អ័ប្រាហាំ​ក៏​បន្ទោស​អ័ប៊ីម្ម៉ាឡិច​អំពី​អណ្ដូង​ទឹក​ដែល​ពួក​បាវបម្រើ​របស់​អ័ប៊ីម្ម៉ាឡិច​បាន​ដណ្ដើមយក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​អ័ប្រា‌ហាំ​គាត់​បន្ទោស​ដល់​អ័ប៊ី‌ម៉្មា‌ឡិច ពី​ដំណើរ​អណ្តូង​ទឹក​ដែល​ពួក​បាវ​ទ្រង់​បាន​ដណ្តើម​យក

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ប៉ុន្តែ អ៊ីព្រហ៊ីម​ប្តឹង​ស្តេច​អប៊ីម៉ា‌ឡិច ស្តី​អំពី​អណ្តូង​ទឹក​ដែល​ប្រជា‌រាស្ត្រ​របស់​ស្តេច​អប៊ីម៉ា‌ឡិច​បាន​ដណ្តើម​យក​ពី​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ពួក​គង្វាល​របស់​លោក​អាប់‌រ៉ាម និង​ពួក​គង្វាល​របស់​ឡុត ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ពេល​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីតក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។


លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។


ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំមិន​បាន​ឮ​ពីការ​នេះដែរ រហូត​ដល់​ថ្ងៃ​នេះ»។


ប៉ុន្ដែ គេ​ឆ្លើយ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា ហើយ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញសិន ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន»។


ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ មួយរយ​រំពាត់​ទៅ​ទៀត។


ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​ពីរ​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សម្ងាត់​របស់​អ្នក​ដទៃ​ឡើយ


ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្ដាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។


«ប្រសិន‌បើ​មាន​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​អ្នក ចូរ​ទៅ​ប្រាប់​អ្នក​នោះ​ឲ្យ​ដឹង​ពី​កំហុស​របស់​គាត់ ក្នុង​ពេល​ដែល​មាន​តែ​អ្នក និង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង‌ប្អូន​នោះ​មក​វិញ។


នាង​ឆ្លើយ​ថា៖ «សូម​លោក​ឪពុក​ចែក​ចំណែក​មួយ​មក​កូន​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ដី​នៅ​តំបន់​ណេកិប​ដល់​កូន​ហើយ ដូច្នេះ សូម​ចែក​ឲ្យ​កូន​មានអណ្ដូង​ទឹក​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ខាង​លើ និង​ខាង​ក្រោម​ឲ្យ​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម