ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។
លោកុប្បត្តិ 25:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះហើយដែលជាកូនប្រុសរបស់លោកអ៊ីសម៉ាអែល ព្រមទាំងឈ្មោះ តាមភូមិ តាមជំរំរបស់គេ គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់គេ។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះហើយជាកូនប្រុសរបស់អ៊ីសម៉ាអែល និងជាឈ្មោះរបស់ពួកគេ តាមភូមិ និងតាមជំរំរបស់ពួកគេ គឺមានមេដឹកនាំដប់ពីរនាក់នៃកុលសម្ព័ន្ធពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ អាល់គីតាប គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់អ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។ |
ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។
បន្ទាប់មក លោកអ័ប្រាហាំក៏យកអ៊ីសម៉ាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងមនុស្សដែលលោកបានទិញដោយប្រាក់ គឺប្រុសៗទាំងប៉ុន្មានក្នុងចំណោមមនុស្សដែលនៅក្នុងផ្ទះរបស់លោក មកកាត់ស្បែកចុងស្វាសនៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់ដល់លោក។
ទីលំនៅរបស់ពួកកូនចៅលោកអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះជាពួកកេហាត់ ដ្បិតពួកគេចាប់ឆ្នោតបានមុនគេ។
កូនចៅអ៊ីស្រាអែលបានដុតអស់ទាំងទីក្រុង ដែលជាលំនៅរបស់សាសន៍ម៉ាឌាន និងអស់ទាំងជំរំរបស់គេ ដោយភ្លើង