Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:16 - អាល់គីតាប

16 គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់​ពីរ​របស់​អ៊ីស្មា‌អែល។ អ្នក​ទាំង​នោះ​ជា​មេ​កន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្មា‌អែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ទាំងនេះ​ហើយ​ជា​កូនប្រុស​របស់​អ៊ីសម៉ាអែល និង​ជា​ឈ្មោះ​របស់ពួកគេ តាម​ភូមិ និង​តាម​ជំរំ​របស់ពួកគេ គឺ​មាន​មេដឹកនាំ​ដប់ពីរ​នាក់​នៃ​កុលសម្ព័ន្ធ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​ទាំង​នេះ​ហើយ​ដែល​ជា​កូន​ប្រុស​របស់​លោក​អ៊ីស‌ម៉ា‌អែល ព្រម​ទាំង​ឈ្មោះ តាម​ភូមិ តាម​ជំរំ​របស់​គេ គឺ​ជា​មេ​ដប់ពីរ​នាក់ តាម​កុល‌សម្ព័ន្ធ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់‌ពីរ​របស់​លោក​អ៊ីស្មា‌អែល។ អ្នក​ទាំង​នោះ​ជា​មេ‌កន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្មា‌អែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​ឯង​ជា​ពួក​កូន​របស់​អ៊ីស‌ម៉ាអែល ហើយ​នឹង​ឈ្មោះ​គេ​តាម​ភូមិ​តាម​ទី​ដំឡើង​ត្រសាល​របស់​គេ គឺ​ជា​ចៅហ្វាយ​១២​នាក់ តាម​សាសន៍​គេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ៊ីស្មា‌អែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​ឲ្យ​ពរ​វា យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្តេច​ដប់​ពីរ​នាក់ នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​វា​ដែរ។


នៅ​ថ្ងៃ​ដដែល​នោះ អ៊ីព្រហ៊ីម​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​គាត់ មក​ខតាន់​ស្រប​តាម​អុលឡោះ​បង្គាប់​ដល់​គាត់។


ហាដាឌ់ ថេម៉ា យេធើរ ណាភីស និង​កេដម៉ា។


រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ: អំបូរ​កេ‌ហាត់​ជា​កូន​ចៅ​របស់​ណាពី​ហារូន ទទួល​ចំណែក​មុន​គេ​ដោយ​ការ​ចាប់​ឆ្នោត។


កង‌ទ័ព​អ៊ីស្រ‌អែល​ដុត​កំទេច​ទី​ក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ម៉ាឌាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម