លោកុប្បត្តិ 25:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាចម្ការដែលលោកអ័ប្រាហាំបានទិញពីពួកកូនចៅហេត។ គឺនៅទីនោះហើយដែលគេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកស្រីសារ៉ាជាប្រពន្ធ។ ព្រះគម្ពីរខ្មែរសាកល ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធ។ អាល់គីតាប គឺចម្ការដែលអ៊ីព្រហ៊ីមបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពអ៊ីព្រហ៊ីម និងសារ៉ានៅទីនោះ។ |
លោកអ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយថ្លឹងប្រាក់ប្រគល់ឲ្យអេប្រុន នៅចំពោះមុខនៃពួកកូនចៅហេត តាមចំនួនដែលគាត់បាននិយាយ គឺប្រាក់សុទ្ធបួនរយសេកែល តាមតម្លៃដែលពួកឈ្នួញប្រើនៅសម័យនោះ។
ដូច្នេះ ចម្ការរបស់អេប្រុននៅម៉ាក់ពេឡា ដែលនៅខាងកើតម៉ាមរេ ជាចម្ការដែលមានល្អាង និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះ គឺបរិវេណចម្ការនោះទាំងមូល
ដូច្នេះ ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះ ពួកកូនចៅហេតបានប្រគល់ទៅឲ្យលោកអ័ប្រាហាំ ទុកជាកន្លែងសម្រាប់បញ្ចុះសពរហូតតទៅ។
គឺសូមឲ្យគាត់ប្រគល់ល្អាងម៉ាក់ពេឡា ជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺល្អាងដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសម្រាប់ជាទីបញ្ចុះសព នៅចំពោះមុខអ្នករាល់គ្នាផង»។
កាលណាពុកបានដេកលក់ទៅជាមួយដូនតារបស់ពុក កូនត្រូវយកសពពុកចេញពីស្រុកអេស៊ីព្ទ ហើយបញ្ចុះនៅក្នុងផ្នូររបស់ដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់លោកឪពុក»។
នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។