លោកុប្បត្តិ 24:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ អ៊ីសាកបានចេញពីអណ្តូងឡាហាយ-រយ ហើយមកតាំងទីលំនៅក្នុងតំបន់ណេកិប។ ព្រះគម្ពីរខ្មែរសាកល គ្រានោះ អ៊ីសាកបានត្រឡប់មកពីបៀរ-ឡាហាយ-រយ ដ្បិតគាត់បានរស់នៅក្នុងតំបន់ណេកិប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង អាល់គីតាប នៅគ្រានោះ អ៊ីសាហាក់បានចាកចេញពីអណ្តូងទឹកឡាហាយរយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ |
ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។
លោកអ័ប្រាហាំចាកចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅតំបន់ណេកិប ហើយលោកតាំងទីលំនៅត្រង់ក្រុងកេរ៉ា នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។
នាងរេបិកា និងពួកស្រីបម្រើរបស់នាងក៏ក្រោកឡើងជិះអូដ្ឋ ទៅតាមបុរសនោះ ហើយគាត់ក៏នាំនាងរេបិកាធ្វើដំណើរចេញទៅ។
ក្រោយពីលោកអ័ប្រាហាំស្លាប់ទៅ ព្រះបានប្រទានពរឲ្យលោកអ៊ីសាក កូនប្រុសរបស់លោក ហើយលោកអ៊ីសាកក៏តាំងទីលំនៅត្រង់អណ្តូងឡាហាយ-រយ។