ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ចេញពីអូដ្ឋ រួចមានគេយកចំបើង និងស្មៅឲ្យអូដ្ឋស៊ី យកទឹកមកលាងជើងគាត់ ព្រមទាំងមនុស្សដែលមកជាមួយដែរ។
លោកុប្បត្តិ 24:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេរៀបចំអាហារជូនគាត់ពិសា តែគាត់ប្រកែកថា៖ «ខ្ញុំមិនទទួលទានទេ ដរាបទាល់តែខ្ញុំបានជម្រាបពីសេចក្ដីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក គេដាក់អាហារនៅមុខគាត់ឲ្យហូប ប៉ុន្តែគាត់និយាយថា៖ “ខ្ញុំមិនហូបទេ ទាល់តែបាននិយាយពាក្យរបស់ខ្ញុំសិន”។ ឡាបាន់ក៏និយាយថា៖ “សូមមានប្រសាសន៍ចុះ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលើកភោជនាហារមកជូនគាត់បរិភោគ តែគាត់ប្រកែកថា ខ្ញុំមិនទទួលទានទេ លុះត្រាតែខ្ញុំបានជំរាបពីរឿងខ្ញុំហើយសិន នោះឡាបាន់ក៏និយាយថា សូមមានប្រសាសន៍មកចុះ អាល់គីតាប បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូន នូវសេចក្តីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញនិយាយមក!»។ |
ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ចេញពីអូដ្ឋ រួចមានគេយកចំបើង និងស្មៅឲ្យអូដ្ឋស៊ី យកទឹកមកលាងជើងគាត់ ព្រមទាំងមនុស្សដែលមកជាមួយដែរ។
ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។
អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។
ដូច្នេះ អ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេនាំគ្នាលាងជើង ហើយក៏បរិភោគ និងផឹកជាមួយគ្នា។