Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដូច្នេះ បុរស​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ចេញ​ពី​អូដ្ឋ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​ឲ្យ​អូដ្ឋ​ស៊ី យក​ទឹក​មក​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ដែល​មក​ជា‌មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ដូច្នេះ បុរស​នោះ​ក៏​ចូលទៅ​ក្នុង​ផ្ទះ​។ ឡាបាន់​ក៏​ស្រាយ​អូដ្ឋ ហើយ​ឲ្យ​ចំបើង និង​ចំណី​ដល់​អូដ្ឋ ព្រមទាំង​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​បុរសនោះ និង​ពួក​មនុស្ស​ដែល​មក​ជាមួយ​គាត់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​ឲ្យ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​ឲ្យ​បុរស​នោះ ព្រម​ទាំង​ឲ្យ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 បាវ​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ពី​អូដ្ឋ​ចេញ រួច​មាន​គេ​យក​ចំបើង នឹង​ស្មៅ​មក​ឲ្យ​អូដ្ឋ​ស៊ី ហើយ​នឹង​ទឹក​មក​សំរាប់​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​មក​ជា​មួយ​នឹង​គាត់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​ឲ្យ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​ឲ្យ​បុរស​នោះ ព្រម​ទាំង​ឲ្យ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន ហើយ​សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ


គាត់​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​លាង​ជើង និង​ស្នាក់​នៅ​មួយ​យប់​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម ហើយ​បន្ដ​ដំណើរ​ទៅមុខ​ទៀត»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​នឹង​សម្រាក​នៅ​តាម​ទី​ធ្លាក្រុង​វិញ»។


បន្ទាប់​មក គេ​រៀប​ចំ​អាហារ​ជូន​គាត់​ពិសា តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ទាល់​តែ​ខ្ញុំ​បាន​ជម្រាប​ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។


កាល​លោក​ឡាបាន់​បាន​ឮ​ដំណឹង​អំ​ពី​លោក​យ៉ាកុប ជា​កូន​របស់​ប្អូន​ស្រី​គាត់ គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​ក៏​រៀប​រាប់​ដំណើរ​រឿង​ទាំង​នោះ​ប្រាប់​លោក​ឡាបាន់


កាល​បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប​ហើយ គាត់​ក៏​យក​ទឹក​មក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​កាល​គាត់​យក​ចំបើង​ឲ្យ​លា​របស់​ពួក​គេ​ស៊ី


បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «លោក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ? ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ តែ​នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ហើយ​យក​សក់​នាង​ជូត​ជើង​ខ្ញុំ​ទៀត​ផង។


គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។


ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​នាំ​គ្នា​លាង​ជើង ហើយ​ក៏​បរិ‌ភោគ និង​ផឹក​ជា​មួយ​គ្នា។


នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​ដល់​ដី តប​ថា៖ «ខ្ញុំ​នេះ​ជា​បាវ​បម្រើ សម្រាប់​លាង​ជើង​ពួក​អ្នក​បម្រើ​របស់​លោក‌ម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម