នៅពេលនាងហាការបង្កើតអ៊ីសម៉ាអែលឲ្យលោកអាប់រ៉ាម លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
លោកុប្បត្តិ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអ័ប្រាហាំមានអាយុមួយរយឆ្នាំហើយ។ ព្រះគម្ពីរខ្មែរសាកល កាលអ៊ីសាកកូនប្រុសរបស់គាត់កើតមកដល់គាត់ អ័ប្រាហាំមានអាយុមួយរយឆ្នាំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយ ក្នុងកាលដែលអ៊ីសាកកូនគាត់កើតមក។ អាល់គីតាប ពេលអ៊ីសាហាក់ ជាកូន កើតមកនោះ អ៊ីព្រហ៊ីមមានអាយុមួយរយឆ្នាំហើយ។ |
នៅពេលនាងហាការបង្កើតអ៊ីសម៉ាអែលឲ្យលោកអាប់រ៉ាម លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?»
បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
សូមឲ្យត្រូវបណ្ដាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំ មានអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
ជំនឿរបស់លោកមិនបានចុះខ្សោយឡើយ ទោះបើលោកមើលទៅរូបកាយរបស់លោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលមួយរយឆ្នាំទៅហើយ ហើយទោះបើផ្ទៃរបស់លោកយាយសារ៉ា ដែលរាប់ដូចជាស្លាប់ទៅហើយនោះក៏ដោយ។
ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ លោកក៏បានទទួលតាមសេចក្ដីសន្យានោះមែន។