ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 20:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទអ័ប៊ីម៉្មាឡិចហៅលោកអ័ប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំឲ្យខ្ញុំ និងនគររបស់ខ្ញុំមានអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកបានប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ»។ ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចក៏ហៅអ័ប្រាហាំមក ហើយមានរាជឱង្ការនឹងគាត់ថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? តើយើងបានប្រព្រឹត្តបាបទាស់នឹងអ្នកឬ បានជាអ្នកនាំបាបដ៏ធំនេះមកលើយើង និងលើអាណាចក្ររបស់យើងដូច្នេះ? អ្នកបានធ្វើអ្វីដែលអ្នកមិនត្រូវធ្វើដល់យើងឡើយ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្ដេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនឹងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ អាល់គីតាប ស្តេចអប៊ីម៉ាឡិចហៅអ៊ីព្រហ៊ីមមក រួចសួរថា៖ «ហេតុដូចម្តេចបានជាអ្នកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកប្រព្រឹត្តចំពោះខ្ញុំ តាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ |
ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការទៅលោកអ័ប្រាហាំថា៖ «តើអ្នកយល់ឃើញដូចម្តេចបានជាអ្នកប្រព្រឹត្តដូច្នេះ?»
ព្រះបាទអ័ប៊ីម៉្មាឡិចក្រោកឡើងពីព្រលឹម ទ្រង់ហៅអ្នកបម្រើរបស់ស្ដេចទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍ទាំងអស់នោះឲ្យគេដឹង។ អ្នកទាំងនោះមានការភ័យខ្លាចជាខ្លាំង។
ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការថា៖ «ម្តេចក៏អ្នកធ្វើចំពោះយើងដូច្នេះ? បើមានអ្នកណាម្នាក់ក្នុងចំណោមប្រជាជន បានរួមដំណេកជាមួយប្រពន្ធអ្នក នោះអ្នកនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរមិនខាន»។
លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
កាលកូនប្រុសៗរបស់លោកយ៉ាកុបបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ អ្នកទាំងនោះឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះស៊ីគែមបានប្រព្រឹត្តអំពើយង់ឃ្នងនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកជាមួយកូនក្រមុំរបស់លោកយ៉ាកុប ជាអំពើដែលមិនគួរគប្បីប្រព្រឹត្តជាដាច់ខាត។
ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!»
គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?»
ដូច្នេះ ព្រះបាទដាវីឌខ្ញាល់នឹងអ្នកនោះជាខ្លាំង ក៏មានរាជឱង្ការទៅណាថាន់ថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះ គួរស្លាប់ហើយ
នាងប្រកែកថា៖ «ទេ បងអើយ កុំធ្វើបាបខ្ញុំអី ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលខ្លាំងណាស់ សូមកុំប្រព្រឹត្តអាក្រក់យ៉ាងនេះ។
លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?»
ពេលនោះ ព្រះយេហូវ៉ាបានចាត់គ្រោះកាចមកលើប្រជាជន ព្រោះពួកគេបានធ្វើរូបកូនគោដែលលោកអើរ៉ុនបានសិតឲ្យ។
អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់ វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់ នឹងគ្រងបានសេចក្ដីល្អជាមត៌ក។
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសដល់ពួកយើងដូច្នេះ? នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ពួកអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចោលសម្លាប់គាត់នឹងថ្ម។ គេដុតអ្វីៗទាំងប៉ុន្មានទៅក្នុងភ្លើង ហើយចោលនឹងថ្ម។