Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:9 - អាល់គីតាប

9 ស្តេច​អប៊ីម៉ា‌ឡិច​ហៅ​អ៊ីព្រហ៊ីម​មក រួច​សួរ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក បាន​ជា​អ្នក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? អ្នក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 អ័ប៊ីម្ម៉ាឡិច​ក៏​ហៅ​អ័ប្រាហាំ​មក ហើយ​មានរាជឱង្ការ​នឹង​គាត់​ថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? តើ​យើង​បាន​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ឬ បានជា​អ្នក​នាំ​បាប​ដ៏ធំ​នេះ​មក​លើ​យើង និង​លើ​អាណាចក្រ​របស់យើង​ដូច្នេះ​? អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ដល់​យើង​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​នោះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ហៅ​លោក​អ័ប្រា‌ហាំ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ដូច្នេះចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វីខុស​ចំពោះ​អ្នក បាន​ជា​អ្នក​នាំ​ឲ្យ​ខ្ញុំ និង​នគរ​របស់​ខ្ញុំ​មាន​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំតាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ហៅ​លោក​អប្រាហាំ​មក រួច​មាន​រាជ​ឱង្ការ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​លោក បាន​ជា​លោក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? លោក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​អ័ប៊ី‌ម៉្មា‌ឡិច​ហៅ​អ័ប្រា‌ហាំ​មក​បន្ទោស​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ តើ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​អ្នក​ដូច​ម្តេច បាន​ជា​អ្នក​នាំ​ឲ្យ​ខ្ញុំ ហើយ​នឹង​នគរ​ខ្ញុំ​មាន​បាប​ជា​ធ្ងន់​ដល់​ម៉្លេះ អ្នក​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ចំពោះ​សេចក្ដី​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ឡើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហ្វៀរ៉អ៊ូន​កោះ​ហៅ​អ៊ីប្រាំ​មក​ហើយ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្តេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា នាង​ជា​ភរិយា​របស់​អ្នក?


បន្ទាប់​មក ស្តេច​អប៊ីម៉ា‌ឡិច មាន​ប្រសាសន៍​ទៅ​កាន់​អ៊ីព្រហ៊ីម​ទៀត​ថា៖ «តើ​អ្នក​មាន​គោល​បំណង​អ្វី​បាន​ជា​ប្រព្រឹត្ត​បែប​នេះ?»។


ស្តេច​អប៊ីម៉ា‌ឡិច ក្រោក​ឡើង​ពី​ព្រលឹម គាត់​កោះ​ហៅ​អ្នក​បម្រើ​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​អស់​ទាំង​ហេតុ‌ការណ៍​នេះ។ ពួក​បម្រើ​របស់​ស្តេច​ព្រឺ​ខ្លាច​ជា​ខ្លាំង។


ស្តេច​អប៊ីម៉ា‌ឡិច​សួរ​ទៅ​គាត់​ថា៖ «ម្តេច​ក៏​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​អ្នក នោះ​អ្នក​មុខ​ជា​បណ្តាល​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​មិន​ខាន»។


លុះ​ព្រលឹម​ឡើង យ៉ាកកូប​ឃើញ​ថា​ជា​លេអា គាត់​ពោល​ទៅ​កាន់​ឡាបាន់​ថា៖ «ម្តេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។


កាល​កូន​ប្រុសៗ​របស់​យ៉ាកកូប វិល​មក​ពី​វាល​វិញ បាន​ដឹង​រឿង​នេះ គេ​យល់​ឃើញ​ថា គេ​ក៏​បាក់​មុខ​ដែរ ហើយ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត ជា​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ដាច់​ខាត នៅ​ស្រុក​អ៊ីស្រ‌អែល គឺ​គាត់​បាន​រំលោភ​លើ​កូន​ស្រី​របស់​យ៉ាកកូប។


បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​យូដា​ថា៖ «តាម៉ារ ជា​កូន​ប្រសារ​របស់​គាត់ បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។


ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​វៀរ​លែង​តែ លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​គាត់។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​អុលឡោះ​បាន​ដែរ»។


ស្តេច​ទត​ខឹង​នឹង​សេដ្ឋី​នោះ​យ៉ាង​ខ្លាំង ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ណាថាន​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប​ថា មនុស្ស​ដែល​ប្រព្រឹត្ត​ដូច្នេះ ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។


នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ! នៅ​ស្រុក​អ៊ីស្រ‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។


បន្ទាប់​មក ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្តោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។


អុលឡោះ‌តាអាឡា​បាន​ប្រហារ​ប្រជា‌ជន ដ្បិត​ពួក​គេ​បាន​សុំ​ឲ្យ​ហារូន​ធ្វើ​រូប​កូន​គោ។


អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភ‌មង្គល។


ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។


ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។


សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ដ​គ្នាឡើយ ដ្បិត​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។


យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​ឲ្យ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូមអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល នាំ​គ្នា​សម្លាប់​លោក​អេកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម